🔵សង្គ្រាមព្រះ🔴

425 13 0
                                    

"យើងគិតថា មនុស្សមិនគួររស់នៅទៀតទេ"ព្រះមួយអង្គមើលទៅទ្រង់មានអំណាចណាស់ គឺជាkim sokjin ជាព្រះដែលគ្រប់គ្នាគោរព គឺជាព្រះនៃព្រះ ជាអ្នកបង្កើតព្រះ និងជាអ្នកដឹកនាំព្រះ

"មែនហើយ ពួកតែងតែធ្វើសង្គ្រាមជានិច្ច បំពុលបរិស្ថាន កាប់សម្លាប់គ្នា" Kim Namjoon ព្រះនៃព្រះអាទិត្យ

"យើងសម្រេចហើយ ថាយើងនិងកំចាត់មនុស្សចេញពីផែនដីឲ្យអស់" jin

"ហេ៎.. តាចាស់មិនគិតថាវាអយុត្តិធម៌ពេកទេហេស៎? " ព្រះនៃចំណោមព្រះធំទាំង7ក៏និយាយឡើង

"ឯងគិតថាវាអយុត្តិធម៌ យើងគិតទៅវាចឹងមែន អយុត្តិធម៌មែនតើ"

"តាចាស់ហើយ នៅធ្វើព្រះដល់កាលទៀត មិនគិតចង់ស្លាប់កើតម្ដងទៀត យកប្រពន្ធយកកូនទេហេស៎?" ព្រះតូចតែសម្រស់ តែមិនតូចចិត្ត Kim taehyung ព្រះនៃសេចក្តីស្រឡាញ់និងសេចក្តីស្អប់ ភ្នែកមួយគូរភ្លឺគួរឱ្យស្រឡាញ់ ព្រះគ្រប់គ្នាប្រាថ្នា ប្រែពណ៌ទៅតាមអារម្មណ៍ខ្លួន

"ចាំយកអូនធ្វើប្រពន្ធ" jin

"តាកញ្ចាស់តិចងាប់ហើយ នៅមកស្រឡាញ់ក្មេងដូចយើងទៀត? មិនអាក្រក់ពេកទេហ៎" ក្មេងតូចតបទៅរាងក្រាស់វិញ

"Taehyung ទ្រង់គួរតែគោរពដល់ព្រះអង្គផងទៅ ទ្រង់ជាបិតានៃព្រះណា" jung hobi ព្រះនៃខ្យល់

"ជាបិតានៃព្រះ? ចឹងយើងប្រាកដជាមាតានៃព្រះហើយ មិនចឹង?"

"បានហើយ ឈប់ សម្រាប់អ្នកដែលបោះឆ្នោតឲ្យមនុស្សនៅរស់បន្តមានតែ28%ប៉ុណ្ណោះ ឯអ្នកបោះឲ្យស្លាប់វិញមានរហូតដល់72%ឯនោះ" jin

"តាចាស់ហា៎ ធ្វើចឹងដូចជាអាងខ្លួនដល់ហើយ ខ្លួនជាព្រះជាអ្នកបង្កើតមនុស្ស តែបែរជាចង់សម្លាប់មនុស្សទៅវិញ? ធ្វើចឹងលំអៀងណាស់ដឹងទេ?"

"ចឹងសំណព្វចិត្តឲ្យយើងធ្វើយ៉ាងម៉េច?"jin

" ចឹងធ្វើចេះ យកព្រះទៅប្រកួតជាមួយនឹងមនុស្ស5ដង អ្នកណាឈ្នះច្រើនជាងគេ និងមានសិទ្ធិសម្រេចវាសនាមួយនេះ"

"បាទ យើងតាមអូនគ្រប់យ៉ាង" jin

"ចាប់ផ្ដើមនៅថ្ងៃស្អែក យើងទៅហើយ "

🤡short novel 🤡Where stories live. Discover now