ភាគទី11:ចាំមើលគេនិងស្តាយក្រោយ

1.5K 115 0
                                    

«ស្រួលបោកដល់ក៏ហើយ សម្តែងបន្តិចក៏ទន់ចិត្តដូចទឹកកត្រូវថ្ងៃ»ថេហ្យុងឧទានឡើងនៅក្នុងចិត្ត ស្មានតែគេចង់ត្រូវជាមួយនាយមេនទេចម្លើយគឺអត់ទេ បើគុំតែMarioត្រូវទៅDeaguមើលលោកយាយនោះទេទើបគេដាច់ចិត្តទៅនិយាយជាមួយនាយមុននោះ

«លែងអូនធ្វើអីជុងគុក»ថេហ្យុងចង់ដាច់ផ្ងារនៅពេលដែលជុងគុកអោបគេសុខៗក៏ប្រលែងចេញយ៉ាងលឿន

«បើលោកចេញហើយ សូមជួយចេញអោយផុតពីជីវិតខ្ញុំផង កុំបាច់មកពាក់ពាន់ទៀតអីហើយលោកក៏អស់តួនាទីក្នុងការមកធ្វើសង្សារក្លែងក្លាយរបស់ខ្ញុំដែរ»នេះជាមូលហេតុដែលជុងគុកប្រលែងថេហ្តុងចេញពីការអោប សារភាពអោយត្រង់ចុះទោះគេនៅតែស្រឡាញ់ថេហ្យុង តែពាក្យមើលងាយ ពាក្យដែលថេហ្យុងដេញនាយទាំងប៉ុន្មានវាសុទ្ធតែបានកត់ចំណាំទុកក្នុងខួរក្បាលនាយទាំងអស់

«អូនពិតជាស្រឡាញ់បងមេនទេថេហ្យុង មិនបោះបង់បងចោលម្តងទៀតត្រូវទេ»សំណួរជាច្រើនដែលនាយសួរបានធ្វើអោយថេហ្យុងចាប់ផ្តើមគិតយ៉ាងយូរល្មតែមានពាក្យដោះសារបាន

«អូនស្រឡាញ់បងជុងគុក ស្រឡាញ់ធំធំ សឺត»ថេហ្យុងនិយាយនិងឆ្មក់ថើបជុងគុកដើម្បីអោយនាយកាន់តែជឿជាក់មកលើខ្លួន

«ចុះMarioនោះ បងមិនចង់ក្លាយជាសង្សារក្លែងក្លាយស្អីគេនោះទេបើអូនបែកគ្នាជាមួយMarioហើយបងក៏ព្រមនៅជាមួយអូន ព្រោះបងមិនចង់មាននាមជាអ្នកទីបីម្តងទៀតឡើយ»នេះគឺជាសំណូមពរដែលចេញពីចិត្ររបស់ជុងគុក នាយពិតជាមិនចង់ទៅពាក់ពាន់និងសង្សារគេទៀតនោះទេព្រោះនាយឈឺឆ្អែតឆ្អន់ហើយ

«អូនបែកជាមួយMarioហើយ ហិុកហិុក គេលួចមានស្រីគេធ្វើបាបចិត្តអូន ហិុក»ថេហ្យុងស្រែកយំទាំងគ្មានទឹកភ្នែក គេនេះណាចេះតែនិយាយអោយរួចពីមាត់នោះទេ

«កុំយំអីណា ចាំថ្ងៃនេះបងនាំទៅញាំុស៊ុបជុំគ្នាល្អទេ»ជុងគុកនិយាយទាំងអង្អែលក្បាលថេហ្យុង

«ល្អណាស់ ហិហិ តោះយើង»ថេហ្យុងសើចយ៉ាងសប្បាយចិត្តព្រោះគេអាចមានអ្នកកំដរជូនគេដើរលេងហើយ ចាំពេលណាMarioមកវិញគេសុំបែកជុងគុកទៅហើយបាត់មានអីពិបាក:)

🥀សង្សារក្លែងក្លាយ🔞(Done✅)حيث تعيش القصص. اكتشف الآن