«រៀនទទួលយកការពិតអោយហើយទៅជុង»នាយតូចបានត្រឹមបង្ហូរទឹកភ្នែកមកម្តងទៀត មួយថ្ងៃនេះទឹកភ្នែកវាសឹងហូរអស់ពីខ្លួនទៅហើយ អោយគេធ្វើបែបណាទើបល្អទៅ គេដឹងច្បាស់ណាស់ថាគេសល់ពេលមិនបានប៉ុន្មានថ្ងៃទៀតនោះទេ ក្បាលរបស់គេឈឺស្ទើរតែផ្ទុះចេញមកក្រៅទៅហើយតែគេតែងតែញញឹមចេញមកព្រោះគេមានអ្នកចាំផ្តល់កម្លាំងចិត្តជានិច្ចនោះគឺ ចន ជុងគុក
«យើងទៅដើរលេងជាមួយគ្នាតើល្អទេ»ថេហ្យុងអង្អែលខ្នងជុងគុកមួយៗ គេសង្ឃឹមងានិងអាចបង្កើតការចងចាំល្អៗជាច្រើនទៀតមុនពេលដែលគេលាចាកលោកទៅ
«ហឹុម បងសន្យាថាបងនិងអូនអូនដើរលេងគ្រប់ទីកន្លែងតែអូនត្រូវសន្យាថានៅជាមួយបងអោយយូរណាដឹងទេ»ជុងគុក
«បាទបងសម្លាញ់ អូននិងខំប្រឹងរស់បន្តដើម្បីបង»រាងតូចញញឹមតោងករាងក្រាស់ដែលត្រកងរាងកាយរបស់ខ្លួន ងូតទឹកជុំគ្នានិងបានទៅដើរលេងស្រូបខ្យល់អាកាស
«អូនចង់ទៅណាដែរថេយ៍»ជុងគុកចោទសួរទាំងកំពុងបើកឡាននៅជិតថេហ្យុង
«ទៅសួនកំសាន្តឫមួយផ្សាររាត្រី អត់ទេទៅសកលវិទ្យាល័យដែលអូននិងបងធ្លាប់រៀនទៅល្អទេ»
«អឹុម យល់ព្រម»ជុងគុកងក់ក្បាលតបទៅវិញ ឯកង់ឡានចេះតែវិលតាមម្ចាស់បញ្ជារតម្រង់ទៅHYP University ដែលជាកន្លែងដែលពួកគេជួបគ្នាលើកដំបូង
«ដល់ហើយឆាប់ឡើងថេយ៍បងនិងជួយគ្រាអូន»ជុងគុកចតឡាននៅដើមឈើដែលមានម្លប់ត្រជាក់ មុននិងដឹកដៃរាងតូចចូលខ្លោងទ្វា
«ជុងគុកហា៎បងមើលកន្លែងនេះណា ត្រង់នេះហើយដែលអូនបានជួបមុខបង»ទោះយូរខែឆ្នាំយ៉ាងណាក៏នាយតូចចាំគ្រប់សកម្មភាពនិងទីកន្លែងដែលគេនៅជិតជុងគុក
«ហើយកន្លែងនោះហើយដែលអូនបន្លំថើបបងនោះអី»ជុងគុកចង្អុលទៅសួនច្បារ វាធ្លាប់ជាកន្លែងពិសេសសម្រាប់នាយដែលបានCrushមកថើបជាលើកដំបូង
«បងជុង អរអូនចាំបានថាកាលនិងបងតែងខ្លួនដូចឆ្កួតអញ្ចឹងមានតាំងពីពាក់សក់ហើយគូសមុខអោយមានមុននៅមានធ្មេញទៀតធំៗខ្លាំងណាស់»ថេហ្យុងថាហើយក៏រត់ទៅយ៉ាងលឿន គេដឹងមុនទៅហើយថាជុងគុកច្បាស់ជាដេញចាប់គេ[ថ្ងៃសម្រាកសាលាមិនរៀននោះទេ ហើយពួកគេទាំងពីរគឺសុទ្ធតែពាក់មួករាងៗខ្លួន ព្រោះថេហ្យុងចេះតែសុំពេក]
YOU ARE READING
🥀សង្សារក្លែងក្លាយ🔞(Done✅)
Randomស្នេហាកើតឡើងចេញពីការចៃដន្យឥតបានព្រៀងទុកដំបូងគ្រាន់តែយកមកកំដរតែពេលនេះបែរជាលង់ស្រឡាញ់មែនទែន