ភាគទី42:បងស្រឡាញ់អូនជាអូន

1K 53 0
                                    

មន្ទីរពេទ្យពោរពេញទៅដោយអ្នកជម្ងឺជាច្រើនអ្នក មនុស្សគ្រប់គ្នានៅទីនោះចាប់ផ្តើមភ្ញាក់ផ្អើលនៅពេលដែលCEOនាយ ចន ជុងគុក បីភរិយារបស់ខ្លួនមកមន្ទីពេទ្យទាំងឈានស្រពពេញអាវ

«លោកគ្រូពេទ្យជួយប្រពន្ធខ្ញុំផង លោកគ្រូពេទ្យ»នាយជុងរត់ត្រហេបត្រហបសម្តៅទៅបន្ទប់ពិគ្រោះជម្ងឺទាំងលំបាក

«អឺបាទ គ្រប់គ្នាត្រៀមគ្រែពេទ្យបញ្ជូនអ្នកជម្ងឺទៅបន្ទប់ICUទៅ»លោកគ្រូពេទ្យស្ទុះងើបទៅត្រកងរាងកាយថេហ្យុងពីដៃជុងគុកដាក់លើគ្រែពេទ្យនិងរុញទៅបន្ទប់សង្គ្រោះបន្ទាន់

«ត្រជាក់ចិត្តសិនទៅលោក រងចាំនៅទៅនេះហើយមិនអាចចូលទៅក្នុងបានទេ»លោកគ្រូពេទ្យ

«ថេយ៍អូនត្រូវតែមិនកើតអីនោះទេ»នាយជុងគុកដកទូរសព្ទតេទៅអ្នកផ្ទះព្រមទាំងយ៉ុនហ្គីនិងជីមីនដូចគ្នា

«លោកគ្រូពេទ្យនេះជាលិទ្ធផលស្កេនX-rayរបស់អ្នកជម្ងឺ»

«មានដុសដុំសាច់ក្នុងខួរក្បាលអញ្ចឹង ហេតុអ្វីគេមិនវះកាត់»លោកគ្រូពេទ្យសម្លឹងមើលកាយតូចដែលកំពុងស្ថិតក្រោមការដាក់អុកសីុសែនចូលតាមមាត់តែប៉ុណ្ណោះ

«ខាងយើងទទួលបានពត៌មានថាអ្នកជម្ងឺមិនព្រមទទួលយកការវះកាត់នោះទេ»លោកគ្រូពេទ្យងក់ក្បាលនិងសំណើរនេះមុននិងចេញទៅក្រៅ វាគ្មានអ្វីត្រូវព្យាបាលនោះទេ មានតែវិធីម្យ៉ាងគត់គឺការវះកាត់ហើយបើអ្នកជម្ងឺមិនព្រមផងតើអោយធ្វើយ៉ាងណា មានតែត្រូវធ្វើចិត្តទទួលយកដំណឹងអាក្រក់ដែលគង់តែកើតឡើងនៅថ្ងៃខាងមុខតែប៉ុណ្ណោះ

«លោកគ្រូពេទ្យប្រពន្ធខ្ញុំយ៉ាងមិចហើយ»គ្រាន់តែគ្រូពេទ្យចេញមកភ្លាម ជុងគុកក៏ងើបទៅជម្រិតសួរ

«រឿងនេះអាស្រ័យលើអ្នកជម្ងឺតែប៉ុណ្ណោះថាតើគេយល់ព្រមទទួលយកការវះកាត់ទេ តែខ្ញុំគិតថាវាមិនអាចទៅរួចទេបើគេព្រមទទួលការវះកាត់តាំងពីយូរមិនមែនជម្ងឺវារីករាលដាលដល់ថ្នាក់នេះទេ»លោកគ្រូពេទ្យគោះស្មាជុងគុកបន្តិចមុននិងដើរចេញ

«អត់ទោសលោកខ្ញុំសូមផ្លាស់អ្នកជម្ងឺទៅសម្រាកបន្ទប់ធម្មតាសិន ហើយលោកគួរតែអោយអ្នកជម្ងឺសម្រាកនៅទីនេះមួយរយៈសិនដើម្បីងាយស្រួលក្នុងការតាមដានស្ថានភាពអ្នកជម្ងឺ»

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now