ភាគទី33:អាឃាត្តករ

1.3K 79 1
                                    

«មិនព្រមជាមួយទេវើយ»សម្លេងក្រលរធំដើរមកទាំងទឹកមុខមានអំណាចសម្តៅមកកាន់កម្មវិធីការធ្វើអោយភ្ញៀវទាំងអស់ក្នុងកម្មវិធីភ្ញាក់ផ្អើលជាខ្លាំងពិសេសថេហ្យុង

«ជីមីន យ៉ុនហ្គី»ថេហ្យុងងាកទៅតាមប្រភពសម្លេងយ៉ាងលឿនក៏ឃើញពីរអ្ន្នេះកំពុងដើរតម្រង់ឡើងមកលើឆាកមង្គលការ(ក្រែងបងគុកហី ខ្ញុំPrankទៀតហើយថាកុំទាន់អោយអរ)

«នែកក្មួយមីនហេតុអ្វីក៏និយាយបែបនេះ»លោកKimសួរទៅទាំងមានចម្ងល់ នេះមង្គលការគាត់គាត់មានអ្វីខុសប្រក្រតីទៅ

«លោកអ៊ំអោយកូនប្រុសសំណព្វចិត្តលោកអ៊ំរៀបការជាមួយមនុស្សដែលគេមិនស្រឡាញ់បែបនេះមែនទេ»យ៉ុនហ្គីឆ្លើយជំនួសជីមីនកុំអោយខាតពេល

«នេះវាយ៉ាងមិចនិងអូន»លោកKimងាកទៅខាងប្រពន្ធរបស់គាត់ដែលកំពុងបែកញើសស្រាក់ ក្រែងប្រាប់ថាកូនៗគេស្រឡាញ់គ្នាយល់ចិត្តគ្នានោះអី

«ទោះថេហ្យុងមិនបានស្រឡាញ់យើង តែមនុស្សដែលថេហ្យុងស្រឡាញ់គេក៏បានស្លាប់បាត់ហើយ»Alexតបទៅទាំងមិនញញើតមាត់ធ្វើអោយអ្នកគ្រប់គ្នានៅក្នុងកម្មវិធីចាប់ផ្តើមច្របូកច្របល់

«មែនហើយ ជុងគេទៅហើយ ហឹុកយើងក៏មិនចង់រៀបការជាមួយគេដែរតែ»ថេហ្យុងងក់ក្បាលបញ្ជាក់ថាវាជាការពិត តែគេក៏មិមអាចជំទាស់និងម៉ាក់គេរឿងមង្គលការនេះដែរ ព្រោះអ្នកស្រីKimបានគម្រាមរួចជាស្រេចបើមិនរៀបការគាត់ក៏មិនធានាសុវត្ថិភាពលោកJeonដែលនៅSeoulដូចគ្នា

«អ្នកណាប្រាប់អូនថាបងស្លាប់នោះ»ខ្យល់ចាប់ផ្តើមបក់បោកម្តងបន្តិចៗស្រាប់តែលេចនៅរូបរាងជុងគុកពាក់ខោអាវក្រសេក្រវាត់ចង្កេះម៉ូតសក់វែកឡើងលើចំណែកទឹកមុខវិញគឺមាំុទាំជាងមុនកែវភ្នែកប្រៀបដូចជាគ្រាប់ពេជ្រនិលមួយគ្រាប់យ៉ាងភ្លឺមិនដូចជាអ្នកស្រវាំងភ្នែកដូកាលលើកមុនឡើយនាយកំពុងតែដើរសំដៅមកកម្មវិធីទាំងទឹកមុខមើុងមាត់ អូហូនៅមានក្រុមសមត្ថកិច្ច2-3ក្រុមមកជាមួយថែមទៀត

«ជុងគុកនេះជាបង ជាបងពិតមែន»លែងខ្វល់ខ្វាយអីទៀតហើយឆាកប៉ុន្មានម៉ែត្រក៏ថេហ្យុងប្រថុយលោតចុះទៅក្រោមដែរទោះជាមានកាំជណ្តើរអោយចុះស្រួលបួលក៏ដោយ

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now