ភាគទី41ៈអូនមិនអាចបិទភ្នែកបានទេ

1K 60 0
                                    

«បានហើយថេហ្យុង ជុងគុកគេទៅបាត់ហើយ»Marioរុញដៃថេហ្យុងចេញវិញនៅពេលដែលឃើញជុងគុកគេដើរទាំងត្រូវទឹកភ្លៀង

«អឹុម គាត់មិនរកតាក់សីុទេឫ»ថេហ្យុងជូតទឹកភ្នែកបន្តិចមុននិងបន្តសួរថេហ្យុង

«បងឆ្ងល់អូនណាស់ថេយ៍ធ្វើបែបនេះបានអ្វីមកវិញ វាបានតែការឈឺចាប់ទាំងសងខាង»Mario

«បងក៏ដឹងថាខ្ញុំសល់ពេលមិនច្រើននោះទេ»ថេហ្យុង

«អូនគួរតែយកពេលវេលាដែលនៅសល់ចំណាយពេលនៅជាមួយមនុស្សដែលអូនស្រឡាញ់ទៅ ទង្វើដែលអូនកំពុងតែប្រព្រឹត្តគឺវាខុសទាំងស្រុង»

«ចុះស្មានតែខ្ញុំចង់ណាស់មែនទេ ឃើញគាត់យំខ្ញុំនេះឈឺជាងគាត់ទៅទៀតតែខ្ញុំពិតជាមិនអាចអោយគាត់មកឈឺចាប់ជាងនេះទៀតនោះទេ ជុងគុកល្មមសម្រាកខ្លះហើយ»ថេហ្យុង

«អូនចង់ធ្វើអីក៏ធ្វើចុះបងដល់ម៉ោងណាត់ជាមួយសង្សារបងហើយ»Marioងើបដើរចេញទៅបាត់

ថេហ្យុងអង្គុយសំកុកនឹកដល់រឿងដែលកើតឡើងពេលដែលជីមីនជូនគេទៅពេទ្យនោះ

<លោកថេយ៍សល់ពេលត្រឹមតែកន្លះឆ្នាំតែប៉ុណ្ណោះបើលោកនៅមិនព្រមវះកាត់តទៅទៀត>លោកគ្រូពេទ្យ

<តែ បើខ្ញុំវះកាត់ទៅខ្ញុំនិងបាត់បង់ការចងចាំជារៀងរហូតមែនទេលោកគ្រូពេទ្យ>ថេហ្យុង

<វាត្រូវតែបែបនេះហើយ ព្រោះថាលោកមានជម្ងឺប្រចាំកាយស្រាប់ណាមួយលោកក៏ធ្លាប់ត្រូវគេលួចចាក់ថ្នាំផ្តាច់ប្រពន្ធ័ប្រសាទម្តងដែរបែបនេះហើយ ភាគរយនៃការចងចាំពេលវះកាត់ហើយគឺមានតិចណាស់>លោកគ្រូពេទ្យ

<បែបនេះមិនអីនោះទេ យ៉ាងណាខ្ញុំនៅតែមិនទទួលយកការវះកាត់ ខ្ញុំមិនអាចភ្លេចមនុស្សប្រុសដែលខ្ញុំស្រឡាញ់បាននោះទេ>ថេហ្យុងដើរចេញមកវិញម្នាក់ឯងព្រោះជីមីនគេរវល់ហើយក៏ជួបនិងMarioទើបគេសម្រេចចិត្តអោយនាយជួយ

«អូនមិនដឹងថាត្រូវប្រាប់ការពិតដល់បងយ៉ាងមិចនោះទេ»មកទល់ឥឡូវគេនៅតែគិតមិនចេញនោះទេវាស្មូកខ្លាំងណាស់ បើគេកាន់តែគិតក្បាលកាន់តែឈឺ

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now